Bayern Munich ត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះសម្រាប់ ៤ លើកចុងក្រោយរបស់ពួកគេដើម្បីគ្រងពាន ក្របខ័ណ្ឌ Bundesliga ជាលើកទី ៨ជាប់ៗគ្នាបន្ទាប់ពីពួកគេបានវាយបកផ្តួលក្រុមម្ចាស់ផ្ទះ Bayer Leverkusen សម្រាប់ការប្រកួតសប្តាហ៏ទី៣០ កាលពីថ្ងៃសៅរ៏ទី ៦មិថុនា ២០២០។

៤គ្រាប់របស់ក្រុមគ្រូបង្វឹក Hansi Flick រកបានដោយកីឡាករ Kingsley Coman, Leon Goretzka និង Serge Gnabry សុទ្ធសឹងរកបានគ្រាប់បាល់ដោយការវាយបកក្នុងតង់ទី ១ បន្ទាប់ពី Lucas Alario រកបានគ្រាប់បាល់នៅនាទីទី៩នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ។ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski បានរកគ្រាប់បាល់ទី៤នាំមុខនិងជាគ្រាប់ទី ៣០ របស់ខ្លួន ក្នុងរដូវកាលនេះនៅនាទីទី៦៦ មុនពេលកីឡាករ Wirtz រកបានគ្រាប់បាល់វាយបកតាមពីក្រោយ១គ្រាប់ទៀតអោយក្រុមម្ចាស់ផ្ទះនៅនាទីទី៨៩។

Bayern Munich ស្គាល់ចាញ់តែ ២ ប្រកួតគត់ក្នុង ២៦ ប្រកួតចាប់តាំងពី Flick បានចូលមកកាន់តួនាទីជំនួសអតីតគ្រូបង្វឹកលោក Niko Kovac ដែលត្រូវបណ្តេញចេញកាលពីខែវិច្ឆិកា។ ក្លឹបក៏និងត្រូវជួបជាមួយ Eintracht Frankfurt ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ German Cup នៅថ្ងៃពុធផងដែរ។

ប្រភព៖ BBC

វីដេអូ៖