អតីតគ្រូបង្វឹកតោខៀវ Chelsea លោក Maurizio Sarri បានបង្ហាញពីចំណាប់អារម្មណ៏ចង់ជួបជុំគ្នា សាជាថ្មីជាមួយកីឡាករចាស់ Pedro Rodriguez នៅឯក្លឹបការពារតំណែងជើងឯក Juventus នាកីឡាដ្ឋាន Allianz ទីក្រុងទូរីននៅពេលទីផ្សារដោះដូរកីឡាករនិងចាប់ផ្តើមបើកដំណើរការពេលលីក កំពូល SerieA បញ្ចប់ដូវកាលនេះជាស្ថាពរ។

ខ្សែបម្រើស្លាបរបស់ក្លឹបតោខៀវ នឹងក្លាយជាកីឡាករដែលត្រូវចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅខែមិថុនាខណៈកីឡាករអន្តរជាតិអេស្បាញរូបនេះ នៅមិនទាន់យល់ព្រមបន្តកិច្ចសន្យាថ្មីនៅកីឡាដ្ឋាន Stamford Bridge នៅឡើយ។

Pedro អតីតកីឡាករ Barcelona វ័យ ៣៣ឆ្នាំ ធ្លាប់ឈ្នះជើងឯកក្របខណ្ឌ Premier League រដូវកាល២០១៦-២០១៧មិនសូវបានចូលលេងជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Frank Lampard នៅរដូវកាលនេះ កំពុងពិចារណាចាកចេញពីក្លឹបដើម្បីរកតំណែង១១នាក់ដំបូងឡើងវិញ។