Odion Ighalo ត្រៀមចាកចេញពី Man Utd នៅសប្តាហ៍នេះលើកលែងតែការចរចារដំណើរការដោយជោគជ័យនៅនាទីចុងក្រោយក្នុងជំនួបរវាងក្លឹប ជាមួយក្លឹបបិសាចក្រហមនិង អាណាព្យាបាលរបស់ខ្លួនគឺ Shanghai Shenhua ។
កិច្ចសន្យាខ្ចីជើងរបស់ខ្សែប្រយុទ្ធ្សញ្ជាតិនីហ្សេរីយា នៅទឹកដី Old Trafford មានសុពលភាពត្រឹមថ្ងៃ ៣០ ខែឧសភាប៉ុណ្ណោះខណៈក្លឹប Shangahi Shenhua ចង់បានរូបគេវិលត្រលប់ទៅលេងនៅក្លឹបនៅលីកកំពូលចិន Chinese Super League វិញ ក្រោយបង្ហាញទម្រង់លេងល្អគួរចាប់អារម្មណ៏។
Ighalo វ័យ៣០ ឆ្នាំ បានមកដល់ទឹកដី Old Trafford កាលពីខែមករាក្នុងកិច្ចសន្យាជើងរហូតដល់ចប់រដូវកាលប៉ុន្តែជាអកុសលព្រឹត្តការណ៏ប្រកួតលីកកំពូលអង់គ្លេសត្រូវបានផ្អាកដោយសារបង្ការការរីករាលដាលនៃមេរោគកូវីត-១៩ដែលជាមូលហេតុធ្វើអោយពេលវេលាសម្រាប់រូបគេមានការខើចខ្លី និង មិនអាចបន្តការងារជួយក្រុមបានដល់ទីបញ្ចប់ដូចកាលវិភាគ បានគ្រោងទុកនោះ។
ប្រភព៖ Goal