Harry Maguire បានបង្ហាញពីក្តីសុបិន្តធ្លាប់ចង់លេងចាប់ដៃគូជាមួយរៀមច្បង Rio Ferdinand នៅក្រុមបិសាចក្រហម Manchester United ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងល្អនៅរដូវកាលដំបូងបន្ទាប់ពីបានផ្លាស់ពី Leicester City មក Old Trafford ក្នុងកិច្ចព្រមព្រៀង ៨០ លានផោនកាលពីរដូវក្តៅឆ្នាំមុន។

Maguire ជាប់កំនត់ត្រាជាកីឡាករខ្សែការពារថ្លៃបំផុតនៅលើពិភពលោកបានបង្កើតកំនត់ត្រាមិនមានការស៊ុតបញ្ចូលទីសោះ(Cleansheet) ៩ ប្រកួត សម្រាប់ ១១ លើកចុងក្រោយជាមួយ Victor Lindelof មុនពេលមេរោគកូវីត-១៩ធ្វើអោយលីកកំពូលអង់គ្លេស ត្រូវបាន ផ្អាកដំណើរការ ។

Maguire បានប្រាប់គេហទំព័ររផ្លូវការណ៏របស់ក្លឹបថាៈ ខ្ញុំតែងទស្សនាពីទម្រង់លេងរបស់ Rio នៅពេលខ្ញុំនៅក្មេងនិងព្យាយាមយកគំរូតាមការប្រកួតរបស់គាត់ដើម្បីយកមកបំពេញចំណុចខ្វះខាតដែលមាននៅពេលបន្ទាប់មកដែលខ្ញុំចាប់ផ្តើមអាជីព ហើយបទពិសោធន៏ នោះជាអ្វីដែលយើងត្រូវការដើម្បីអភិវឌ្ឍខ្លួនជាខ្សែការពារកណ្តាលមួយរូបដ៏ឆ្នើមនាពេលអនាគត។ សម្រាប់ Ferdinand បានសាងគុណសម្បត្តិជាច្រើន ក្រោយជួយ Man.Utd ឈ្នះពានរង្វាន់ធំ ៗ ចំនួន ១០ រួមទាំងពានរង្វាន់ Premier League ចំនួន ៦ ក្នុងកំឡុងពេល ១២ ឆ្នាំរបស់គាត់ជាមួយក្រុម។

ប្រភព៖ Sportsmole