នាយកប្រតិបត្តិរបស់ក្លិប Ajax លោក Edwin van der Sar បានបើកឪកាសឱ្យអតីតក្រុមបិសាចក្រហម Manchester United ដាក់សំណើរចុះហត្ថលេខាខ្សែបម្រើហូឡង់ Donny van de Beek ពេលទីផ្សារដោះដូរកីឡាករ ជាគោលដៅ អាទិភាពសម្រាប់ Man.Utd ដែលអាចជំនួសតំណែង Paul Pogba មុនយុទ្ធនាការ ២០២០-២០២១ចាប់ផ្តើម ។

អតីតអ្នកចាំទីក្រុមជម្រើសជាតិហូឡង់ Van der Sar បានសារភាពថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះទំនងជានឹងចាកចេញពីក្លឹបជើងឯកហូឡង់ដែលមានមូលដ្ឋាននៅទីក្រុង Amsterdam នារដូវក្តៅនេះទោះបីអតីតអ្នកចាំទី Man.Utd រូបនេះបានអះអាងថាមិនមានការបញ្ចុះតម្លៃខ្លួនរូបគេ ក្រោយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុកើតឡើងពីការផ្ទុះរាលដាលមេរោគកូវីត-១៩ ។

Van Der Sar បានប្រាប់ Reuters ថាៈ កាលពីខែមករាឆ្នាំមុនមានមជ្ឈដ្ឋានយល់ឃើញថាយើងប្រឈមបាត់បង់កីឡាករ ៧ ទៅ ៨ នាក់ប៉ុន្តែទីបំផុតយើងបាត់បង់សមាជិកសំខាន់ពីរនាក់ប៉ុណ្ណោះ។ នៅឆ្នាំថ្មីយើងបានធ្វើកិច្ចព្រមព្រៀង ជាមួយ Andre Onana, Nicolas Tagliafico, Van de Beek ដើម្បីស្នាក់នៅមួយរដូវទៀតហើយបន្ទាប់មកយើងមើលទៅជួយគ្នានិង ស្វែងរកជំហានបន្ទាប់នៅក្នុងអាជីពរបស់ពួកគេ ហើយមិនមានការបញ្ចុះតំលៃ ៥០% ទេ។

Van de Beek បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ជាថ្មីម្តងទៀតអោយ Ajax ដោយរកបាន ១០ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ១១ ដងក្នុងការបង្ហាញខ្លួន ៣៧ លើកនៅគ្រប់ក្របខណ្ឌប្រកួតស្របពេល កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែបម្រើរូបនេះជាមួយក្រុមលោក Erik ten Hag នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២។

ប្រភព៖ Sportsmole