ក្រោយជោគជ័យបំផុត! Dani Alves នៅមានឪកាសលើកពានបន្តទៀតទោះមានវ័យ៣៧ឆ្នាំ​ជ័យជំនះនៅ Copa America កាលពីរដូវក្តៅឆ្នាំមុនលើប៉េរូបានជម្រុញអោយ Dani Alves បន្ថែមពានរង្វាន់មួយទៀតក្នុងអាជីពរបស់ខ្លួនអោយឈ្នះពានសរុបទី ៤០ក្នុងអាជីព ហើយក្លាយជាកីឡាករបាល់ទាត់ដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្ត និង នៅតែមានឪកាសឈ្នះពានបន្តទៀត ខណៈពេលបច្ចុប្បន្នអតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបច្ចុប្បន្នកំពុងបន្តអាជីពជាមួយក្រុម Sao Paolo នៅទឹកដីកំណើត។

Alves ខ្សែការពារស្តាំសញ្ជាតិប្រេស៊ីលវ័យ ៣៧ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ព្រឹត្តការណ៏ធំៗ Champions League ចំនួន ៣លើក La Liga ៦ ដងនិង Copa del Rey ៥ ដងអំឡុងពេលប្រកបអាជីពនៅ Barcelona, Juventus និង Sevilla ព្រមទាំង Ligue-១ ២ដង ជាមួយម្ចាស់ជើងឯកបារាំង Paris Saint-Germain ។

កំណត់ត្រានេះបាននាំអោយ Alves វ៉ាដាច់មិត្តរួមជាតិអតីតខ្សែការពារឆ្វេងក្រុម Barcelona និង Inter Milan កីឡាករ Maxwell ដែលធ្លាប់គ្រងតំណែងជាកីឡាករដែលឈ្នះពានបាល់ទាត់អាជីពច្រើនបំផុតនាពេលកន្លងមកគិតត្រឹមឆ្នាំ២០១៧។

ប្រភព៖ Sportbible