ខ្សែការពារជើងចាស់ Dani Alves ត្រូវបានប្រកាសជាផ្លូវការណ៏នៅថ្ងៃព្រហស្បតិ៍នេះថា​ទើបនិងចុះកិច្ចសន្យា​ជាមួយក្លិបយក្សប្រេស៊ីល Sao Paulo រយៈពេល៣ឆ្នាំ ​មានន័យថាសុពលភាពរបស់កីឡាករអន្តរជាតិ​ប្រេស៊ីល​រូប​នេះជាមួយក្លឹបគឺរហូត ដល់ខែធ្នូឆ្នាំ ២០២២ ។

Alves កីឡាករវ័យ ៣៦ ឆ្នាំរូប​នេះដែលបានផ្លាស់ពីស្រុកកំណើតគឺក្លឹបBahia ទៅលេងនៅទ្វីបអឺរ៉ុបជាមួយក្រុម Sevilla ក្នុងឆ្នាំ២០០២ ស្របពេលការផ្ទេរពីក្លឹបPSG ទៅSao Paulo គឺមិនមានតម្លៃខ្លួននោះទេ(Free Transfer)ក្រោយជួយក្រុមឈ្នះពានជើងឯក Ligue ១២ឆ្នាំចុងក្រោយជាប់គ្នា ។ Alves ក៏ធ្លាប់មានទំនាក់​ទំនង​វិល​ត្រលប់ទៅ អតីតក្លឹប Barcelona និងទៅលេងនៅក្របខណ្ឌ Premier League ប៉ុន្តែកីឡាករជើងចាស់​រូប​នេះ​បានសំរេចចិត្តវិលត្រឡប់ទៅស្រុកកំណើតគោលបំណងចង់ស្វែងរកឪកាសចូលរួម ការប្រកួតបាល់ទាត់​ពិភព​លោក​ឆ្នាំ២០២២នៅប្រទេសកាតា។

បន្ទាប់ពីទទួលតំណែងជាប្រធានក្រុម Alves ទើបតែបានដឹកនាំជម្រើសជាតិប្រេស៊ីលលើកពានរង្វាន់ Copa America នៅលើទឹកដីកំណើតរបស់ខ្លួនកាលពីខែកក្កដានាំអោយរូបគេមានកំនត់ត្រា​ឈ្នះពាន៤០មកហើយ​ក្នុង​អាជីព។