Napoli បានបញ្ជាក់ថាមិនមានគម្រោងបញ្ចុះតម្លៃខ្លួនខ្សែការពារ Kalidou Koulibaly នោះទេ បន្ទាប់ពីក្លឹបនៅលីកកំពូលអ៊ីតាលី SerieA បានកំនត់តម្លៃកីឡាករវ័យ ២៨ ឆ្នាំរូបនេះ១១០លានយូរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករវ័យ២៨ឆ្នាំរូបនេះទៅរួមក្រុម។ កីឡាករអន្តរជាតិសេណេហ្គាល់ រូបនេះទោះបីបង្ហាញខ្លួនបានត្រឹមតែ ១៥ ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Serie A ដោយសារបញ្ហារបួសតែរូបគេនៅតែ បានដើរតួនាទីជាខ្សែការពារដ៏សំខាន់សម្រាប់ក្រុមនៅរដូវកាល២០១៩-២០២០នេះ ។

ក្លឹបធំៗនៅលីកកំពូលអឺរ៉ុបមានដូចជាៈMan. United ,Tottenham, Man.City Real Madrid និង Liverpool ក៏ស្ថិតក្នុងបញ្ជីក្រុម ដែល ចាប់អារម្មណ៏ចង់បាន Koulibaly ដែលមានកិច្ចសន្យាជាមួយក្រុមរបស់គ្រូបង្វឹក Gennaro Gattuso រហូតដល់រដូវក្តៅឆ្នាំ ២០២៣។ Koulibaly បានចាប់ផ្តើមអាជីពជាមួយក្លឹប Metz និង Genk មុនពេលផ្លាស់មក Napoliនៅឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ប្រភព៖ Sportsmole