ក្រុមកំពុងមានពិន្ទុឈានមុខនៅលីគកំពូលអង់គ្លេសហង្សក្រហម Liverpool នៅតែមិនបោះបង់ផែនការព្យាយាមចុះហត្ថលេខាខ្សែប្រយុទ្ធ Timo Werner មកកាន់ទឹកដី Anfield នៅមុនដើមរដូវកាលក្រោយ(២០២០-២០២១)ចាប់ផ្តើមយោងប្រភពពីគេហទំព័រ The Independent បានចុះផ្សាយ។

Liverpool កំពុងតែឈានមុខ និង អាចទទួលបានខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះ ប្រសិនក្លឹបហ៊ានចំណាយទឹកប្រាក់តម្លៃទិញផ្តាច់កុងត្រា ៥១លានផោន ខណៈ Chelsea និង Bayern Munich ក៏មានបំណងចង់ប្រជែងនាំយកកីឡាករវ័យ ២៤ ឆ្នាំ រូបនេះមករួមក្រុមពួកគេផងដែរ។

ប្រភព៖ Sportsmole