Lille ទទួលបានសំណើរដេញថ្លៃ ៧៥ លានផោនពីក្លឹបហង្សក្រហម Liverpool សម្រាប់ខ្សែប្រយុទ្ធ នីហ្សេរីយ៉ា Victor Osimhen ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្លឹបលីគកំពូលរបស់ខ្លួនអំឡុងយុទ្ធនាការឆ្នាំ ២០១៩-២០ ដោយរកបាន ១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ប្រកួតក្នុងនោះ ២ គ្រាប់នៅ Champions League ។

មិនត្រឹមតែ Liverpool នោះទេ ក្រុម Chelsea, Man.Utd និង Inter Milan ក៏បង្ហាញការចាប់អារម្មណ៍កីឡាករដ៏មានទេពកោសល្យនេះផងដែរ។

ប្រភព៖ Sportsmole