Paris St-Germain ស្វាគមន៍ការវិលត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើម Neymar បានអវត្តមានតាំងរូបគេបានរងរបួសសរសៃពួរខណៈពេលបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិចាប់តាំង ពីខែតុលា ស្របពេលក្រុមរបស់គ្រូបង្វឹក Thomas Tuchel បានបំបាក់ក្រុម Lille ក្នុងលទ្ធផល២:0ដើម្បីបន្តនាំមុខនៅលីគកំពូលបារាំងរហូតដល់ទៅ ១១ ពិន្ទុ។

២គ្រាប់របស់ PSG រកបានដោយខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Mauro Icardi ដែលបានខ្ចីជើងរយៈពេលមួយរដូវកាលពីក្លិប Inter Milan បានរកគ្រាប់បាល់ទី ១០ របស់គេក្នុង ៩ ប្រកួតដើម្បីឲ្យក្រុមម្ចាស់ផ្ទះ PSG នាំមុខក្រោយប្រកួតបាន ១៧ នាទី។ យ៉ាងណាមិញមិត្តរួមជាតិអាហ្សង់ទីន Angel di Maria បានបន្ថែមគ្រាប់បាល់ ១គ្រាប់ទៀតនៅនាទីទី៣១ជួយអោយម្ចាស់ផ្ទះនាំមុខមុន២:0 ។

Julian Draxler បានបាត់បង់ឱកាសដ៏អស្ចារ្យដើម្បីបន្ថែមគ្រាប់បាល់ទីបីសម្រាប់ក្រុមរបស់គាត់នៅពេលដែលរកបានបាល់ដោយការបញ្ជូនបាល់របស់ Di Maria នៅតង់ទី ២ ខណៈដែល Edinson Cavani បានស៊ុតបាល់រំលងរបារទីនៅជិតបញ្ចប់ការប្រកួត។Neymar ដែលចូលលេងបានតែ ៦ ប្រកួតអោយ PSG នៅរដូវកាលនេះបានព្យាយាមបង្ហាញសមត្ថភាព បាន ៦៥ នាទីមុនពេលត្រូវប្តូរចេញដោយ Kylian Mbappe ។បញ្ចប់ការប្រកួត PSG ២:០ Lille។

ក្លឹបLille បានបាត់បង់គ្រូបង្វឹកជំនួយការ Joao Sacramento ទៅកាន់ Tottenham បន្ទាប់ពីការតែងតាំងលោក Jose Mourinho នៅសប្តាហ៍នេះស្របពេល PSG នឹងសម្លឹងរកការរក្សាកំណត់ត្រានៃការប្រកួតក្នុងពូលនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ជាមួយក្រុម Real Madrid នៅថ្ងៃអង្គារសប្តាហ៏ក្រោយនេះ។

វិដេអូ: