Trent Alexander-Arnold បានទទូចអោយ Jadon Sancho ផ្ទេរពី Dortmund មកចូលរួមជាមួយខ្លួននៅក្រុមហង្សក្រហម Liverpool ។

Arnold ខ្សែការពារស្តាំក្រុមជម្រើសជាតិអង់គ្លេស មានការកោតសរសើរពីសមត្ថភាពមិត្តរួមជាតិ Sancho វ័យ២០ ឆ្នាំនេះជាខ្លាំង ស្របពេលដែលខ្សែប្រយុទ្ធ- ស្លាបរូបនេះកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្ទេរមកក្របខ័ណ្ឌ Premier League ជាមួយក្រុមបិសាចក្រហម Manchester United ។

ប្រភព៖ Goal