ខ្សែការពារឆ្វេង Douglas Costa បានបញ្ជាក់ប្រាប់ថា Paulo Dybala តែម្នាក់គត់ដែលជាកីឡាករល្អបំផុតរបស់ Juventus ខណៈ Cristiano Ronaldo គឺជាតួឯករងក្នុងក្រុមប៉ុណ្ណោះ។

យ៉ាងណាក្តីម្ចាស់ពានបាល់មាស៥សម័យវ័យ៣៥ឆ្នាំ Ronaldo បានជួយក្រុមលើកពាន SerieA រដូវកាលដំបូងនិងបច្ចុប្បន្នកំពុងលេងអោយក្រុម Juventus សម្រាប់រដូវកាល ទី២ ជាមួយកំនត់ត្រារកបានគ្រាប់បាល់២១គ្រាប់ក្រោយផ្ទេរពី Real Madrid កាលពីឆ្នាំ២០១៨។

ប្រភព៖ Mirror