ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham នឹងចាកចេញពីក្លឹបនៅឆ្នាំក្រោយ ប្រសិនក្រុមមាន់ខ្នាយមាស ខកខានមិនបានឈ្នះពានរង្វាន់អ្វីសោះដោយយោងតាមការលើកឡើងរបស់ អតីតខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League និងជាវីរបុរសក្រុម Newcastle លោក Alain Shearer បានព្រមានយ៉ាងដូច្នេះ។

Kane មិនទាន់ឈ្នះពានអ្វីមួយក្នុងអាជីពនៅឡើយទេ បើ ទោះបីជាខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបង្កើត កំណត់ត្រាស៊ុតបាល់បញ្ចូលទី សម្រាប់ ក្លឹប និង ប្រទេសក៏ដោយ។