លោក Ole Gunnar Solskjaer បានលើកឡើងថា Harry Maguire អាចអវត្តមានក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យនេះទល់នឹងក្រុមប្រជែងលីកនិងជាក្លឹបរួមទីក្រុង Manchester City ដោយសារបញ្ហារបួសកជើង។ ប្រធានក្រុមបិសាចក្រហមត្រូវបង្ខំចិត្តអង្គុយមើលមិត្តរួមក្រុមធ្វើការប្រកួតពានរង្វាន់ FA Cup ថ្ងៃព្រហស្បតិ៍ខណៈ Man.Utd ផ្តួលម្ចាស់ផ្ទះ Derby County ៣ទល់និង០ ជើងទី១។

ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសដែលបង្ហាញខ្លួនបាន ៣៩ប្រកួតក្រោយផ្ទេរពីក្រុម Leicester City កាលពីឆ្នាំមុន។ Maguire ដែលនិងឈានដល់វ័យ ២៧ឆ្នាំនៅថ្ងៃអាទិត្យនេះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម Twitter ពីអារម្មណ៏ខកចិត្តដែលមិនអាចចូលលេងប្រកួតដ៏សំខាន់នាថ្ងៃខានស្អែកនេះ។

Victor Lindelof និង Eric Bailly បានចាប់ដៃគូគ្នានៅតំបន់ខ្សែការពារកណ្តាលពេលផ្តួល Derby អាចនិងត្រូវ លោក Solskjaer ត្រៀមដាក់បន្តលេងពេលប៉ះ Man.City ខណៈ Wan-Bissaka, Daniel Jame និង Paul Pogba ក៏នៅមិនទាន់ប្រាកដថានិងបង្ហាញខ្លួននៅឡើយ៕