ទោះស្ថិតក្នុងវ័យ៣៥ឆ្នាំទៅហើយក្តី កំពូលខ្សែប្រយុទ្ធស្លាប​ Cristiano Ronaldo នៅតែបន្តរកបានគ្រាប់បាល់លើកទី១១ អោយ Juventus ក្នុង៧ប្រកួតចុងក្រោយ បន្ទាប់ពីស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើ AC.Milan យប់មិញក្នុងការប្រកួតពានរង្វាន់ Coppa Italia។