ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានត្រៀមបើកការចរចារចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធ Roberto Firmino របស់ក្រុមហង្សក្រហម Liverpool នៅរដូវកាលដោះដូររដូវក្តៅ។
ម្ចាស់ជើងឯកអាឡឺម៉ង់បច្ចុប្បន្ន កំពុងមានបញ្ហានៅតំបន់ខ្សែប្រយុទ្ធ នាពេលថ្មីៗនេះ ខណៈដែលពួកគេកំពុងឈានចូលដំណាក់កាលកសាងក្រុមឡើងវិញដើម្បី ប្រកួតប្រជែងពាននៅក្នុងស្រុកនិងនៅទ្វីបអឺរ៉ុប។
ប្រភពពីគេហទំព័រ Daily Mail បានចុះផ្សាយថា Bayern Munich បានត្រៀមសំណើរជាទឹកប្រាក់ ៧៥លានផោនសម្រាប់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Firmino ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅមុនបើករដូវកាល ២០១៩-២០២០ ខាងមុខព្រមទាំងផ្ដល់ខ្សែបម្រើ-ប្រយុទ្ធស្លាប Leroy Sane របស់ក្រុម Man.City ក៏ជាគោលផងដែរនោះ។ យ៉ាងណាមិញក្លឹបចង់បាន Firmino ដើម្បីជំនួសខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ដែលនឹងឈានចូលវ័យ ៣២ឆ្នាំនារដូវក្តៅខាងមុខនេះ។
Firmino បានបង្ហាញទម្រង់លេងល្អបំផុតអោយ Liverpool ក្រោយផ្ទេរពីពីក្លឹបអាល្លឺម៉ង់ TSG Hoffenheim ក្នុងតម្លៃផ្ទេរ ៤១ លានផោនកាលពីឆ្នាំ២០១៥។ និងចូលលេងបាន ២២៨លើកនៅគ្រប់ក្របខណ្ឌប្រកួតស៊ុតបញ្ចូលទីបាន ៧៦គ្រាប់និង Assist បាន ៥៩ដងផងដែរ។
ប្រភព៖ Foxsportsasia