ក្រុម Inter Milan បានឡើងទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ជាបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យ ក្រោយពីបានវាយបកតាមពីក្រោយ២គ្រាប់ ដើម្បីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-២ លើក្រុម AC Milan ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែ១ដ៏រំភើបមួយនាកីឡដ្ឋាន San Siro។

Inter ដណ្តើមបាន៥៤ពិន្ទុស្មើជាមួយនឹងក្រុម Juventus ដែលបានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Hellas Verona កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ឈរពីលើក្រុមម្ចាស់ការពារជើងឯកមួយនេះ ដោយសារតែមានគ្រាប់បាល់ច្រើនជាង បន្ទាប់ពីបានវាយបកពីការដេញតាមពីក្រោយគ្រាប់បាល់របស់កីឡាករ Ante Rebic និង Zlatan Ibrahimovic។

ក្រុម Lazio កំពុងតែដេញតាមពីក្រោយត្រឹមតែ១ពិន្ទុគត់ក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីកីឡាករ Felipe Caicedo បានស៊ុតបញ្ចូលទី ក្នុងពេលពួកគេបានផ្តួលក្រុម Parma ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។ ក្រុម AC Milan បានគ្រប់គ្រងការប្រកួតក្នុងតង់ទី១ស្ទើរតែទាំងស្រុង ខណៈដែលក្រុម Inter បានជួបការលំបាកក្នុងការទប់ស្កាត់ខ្សែប្រយុទ្ធជើងចាស់ Ibrahimovic ដែលបានទទួលបាល់ពី Diego Godin នៅមុនពេលស៊ុតបាល់ទម្លុះសំណាញ់ទីរបស់អ្នកចាំទី Daniele Padelli។

ការវាយបករបស់ក្រុម Inter បានកើតឡើងក្នុងរយៈពេល៥នាទី បន្ទាប់ពីសម្រាកតង់ទី១ នៅពេលដែលកីឡាករ Brozovic បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ហើយ Mattias Vecino បានទទួលបាល់ពីការបញ្ជូនរបស់ Alexis Sanchez ដើម្បីស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងរយៈពេល២នាទីក្រោយមក មុននឹង Stefan De Vrij និង Romelu Lukaku បំពេញជ័យជម្នះសម្រាប់ក្រុម Inter៕

ប្រភពព័ត៌មាន៖ Channel News Asia