Cristiano Ronaldo បង្កើតកំនត់ត្រាមួយទោះបីក្រុមភ្ញៀវ Juventus បរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Hellas Verona ក្នុងលទ្ធផល ២ទល់និង១សម្រាប់ការប្រកួតក្របខណ្ឌ SerieA សប្តាហ៏ទី២៦ យ៉ាងណាក្តី។ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់ បានក្លាយជាកីឡាករដំបូងរបស់ក្រុម Juventus ដែលរកបានគ្រាប់បាល់ លើកទី១០សម្រាប់១០ប្រកួតចុងក្រោយអោយ Juventus នៅលីកកំពូល អ៊ីតាលី និងគ្រាប់បាល់សរុបគ្រប់ក្របខណ្ឌប្រកួតរដូវកាល២០១៩-២០២០ឡើងដល់២០គ្រាប់ហើយ។

បន្ទាប់ពីអបអរសាទរខួបកំណើតគម្រប់ ៣៥ ឆ្នាំ នៅពាក់កណ្តាលសប្តាហ៍នេះ ម្ចាស់ជ័យលាភីបាល់មាស៥សម័យបានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី ៦៥ តែនៅតែមិនអាចជួយក្រុមក្រោយពីការវាយបក២គ្រាប់វិញ របស់ក្រុមម្ចាស់ផ្ទះដើម្បីទទួលជ័យជំនះ។

ប្រភព៖ Goal