ក្រុមការពារតំណែងជើងឯក La Liga បានធ្លាក់ក្នុងវិបត្តិក្រោយមានជម្លោះលើកឡើងរវាងនាយកផ្នែកកីឡាលោក Eric Abidal និងជាអតីតខ្សែការពារឆ្វេងរបស់ក្លឹបជាមួយ និងកំពូលខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំ Lionel Messi។

ទំនាស់កើតចេញពីអតីតកីឡាករជម្រើសជាតិបារាំងលោក Abidal បានធ្វើការរិះគន់ កីឡាករ Barcelona មួយ ចំនួនដោយមិនបញ្ចេញឈ្មោះចំ ថាមិន បានខិតខំលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Ernesto Valverde ហើយជាដើមចមដែលអតីតគ្រូបង្វឹក Athletic Bilbao និង Valencia ត្រូវបានបណ្តេញចេញ។ Messi ក៏បានឆ្លើយតបវិញថា: កីឡាករជាច្រើនមិនពេញចិត្តនិងមិនបានប្រឹងប្រែងហើយក៏មានបញ្ហាទំនាក់ទំនងផ្ទៃក្នុង នោះគឺប្រធានផ្នែកគ្រប់គ្រងកីឡាគឺត្រូវទទួលខុសត្រូវលើការសម្រេចចិត្តរបស់ពួកគេទៅវិញទេ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាលក៏អាចនិងចាកចេញពីទឹកដី Camp Nou ជាមួយលក្ខណ្ឌ កិច្ចសន្យាពិសេសរបស់ខ្លួននៅពេលបញ្ចប់រដូវកាល២០១៩-២០២០នេះស្របពេល ទូរទស្សន៍ El Chiriguito បានចុះផ្សាយថាៈMessi បានដាក់ឱសានវាទដល់ក្រុមប្រឹក្សាភិបាលរបស់ក្លឹបមានន័យថាៈ ប្រធានក្លឹប Josep Maria Bartomeu ចាកចេញឬខ្ញុំជាអ្នកចាកចេញ? ។

ប្រភព៖ foxsportsasia