ការដឹកនាំក្រុមប្រកួតជាផ្លូវការលើកទី ២៥០ របស់គ្រូបង្វឹកលោក Zinedine Zidane ក្នុងនាមគ្រូបង្វឹក Real Madrid បានរហូតគ្រាប់បាល់បញ្ចូលទីរហូតដល់ ៤ គ្រាប់ក្នុងការប្រកួត ជាលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិបារំាង ។

ក្រុមអធិរាជសបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Copa del Rey វគ្គ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីចាញ់ក្រុម Real Sociedad ៤ទល់និង៣ ក្នុងផ្ទះខ្លួនឯងខណៈកីឡាករ Martin Odegaard ដែលបានខ្ចីជើងពីក្រុម Real Madrid មានឪកាសស៊ុតបញ្ចូលទីប្រឆាំងក្លឹបខ្លួនឯង ជាលើកដំបូងនៅនាទីទី២២និងជាគ្រាប់បាល់នាំមុខក្នុងការប្រកួតនោះផងដែរ។

ប្រភព៖ Goal