ក្លឹបហង្សក្រហម Liverpool ត្រូវការឈ្នះ៦ប្រកួតទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯកពានរង្វាន់ English Premier League លើកដំបូង ឬឈ្នះជើងឯកលីគកំពូលលើកទី១៩ក្នុងប្រវត្តិសាស្ត្រ។
ក្នុងករណីដែលគូប្រជែងក្រុម Manchester City និង Leicester City បន្តចាញ់ នោះលទ្ធភាពលើកពានរបស់ក្រុមហង្សក្រហមកាន់តែរហ័សថែមទៀត។ បើហង្សក្រហម Liverpool អាចធ្វើបានមែនមានន័យថាពួកគេនឹងទៅលេងនៅកីឡដ្ឋាន Etihad របស់ City សម្រាប់សប្ដាហ៍ទី៣២ក្នុងនាមជាជើងឯកអង់គ្លេស។
ចង់ឬមិនចង់កីឡាករទាំងអស់របស់ក្រុមរហស្សនាមពណ៌ផ្ទៃមេឃ ក៏ដូចជាអតីតខ្សែបម្រើ Sterling នឹងឈរធ្វើរបងកិត្តិយស (Guard of honour) ទះដៃអបអរដល់ Liverpool។ យ៉ាងណាក្លឹបក៏មានសិទ្ធបដិសេធមិនធ្វើផងដែរ ក្នុងករណីពួកគេគិតថាមិនសក្ដិសម ឬក៏មិនចាំបាច់៕