ក្លិប Barcelona បានធ្លាក់ចូលក្នុងការរិះគន់ផ្សេងៗ កាលពីរាត្រីថ្ងៃអង្គារ នៅពេលដែលប្រធានក្រុម Lionel Messi បានអំពាវនាវជាសាធារណៈទៅកាន់ប្រធានផ្នែកកីឡាលោក Eric Abidal ដើម្បីជំរុញឲ្យលោកបញ្ជាក់ពីឈ្មោះកីឡាករ និងបានចោទប្រកាន់លោកពីបទបង្ខូចឈ្មោះកីឡាករ។
តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានបញ្ចេញប្រតិកម្មទាំងខឹងសម្បារចំពោះការលើកឡើងដែលរូបគេបានឃើញ ខណៈដែលលោក Abidal បានព្យាយាមក្នុងការដាក់ការស្តីបន្ទោសលើកីឡាករចំពោះការបណ្តេញលោក Ernesto Valverde ចេញពីតំណែង ហើយរូបគេបានទាមទារឲ្យបុរសសញ្ជាតិបារាំងរូបនេះ ឲ្យទទួលខុសត្រូវសម្រាប់ការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោក។
ការផ្ទុះកំហឹងរបស់គេ ពិតជាសំខាន់ ពីព្រោះ Messi មានលក្ខខណ្ឌមួយក្នុងកិច្ចសន្យារបស់គេ ដែលអាចឲ្យរូបគេដើរចេញពីក្លិបដោយសេរី នៅចុងរដូវកាលនេះ។ លោក Abidal បានបញ្ជាក់ថា កីឡាកររបស់ក្រុម Barcelona មិនពេញចិត្តទៅនឹងលោក Valverde ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃទី១៣ ខែមករា ហើយថា កីឡាករមិនបានខិតខំព្យាយាមឲ្យបានគ្រប់គ្រងក្រោមការដឹកនាំរបស់លោក។
ការឆ្លើយតបពី Messi ពិតជាកើតឡើងយ៉ាងរហ័ស លក្ខខណ្ឌសាធារណៈ និងច្បាស់លាស់។ Messi បានបញ្ចេញប្រតិកម្មតាមរយៈការបង្ហោះរូបភាពមួយនៃកិច្ចសម្ភាសលើ Instagram ដោយគូសរង្វង់ពណ៌ក្រហមសម្គាល់ និងបានសរសេរថា៖ «និយាយឲ្យត្រង់ទៅ ខ្ញុំមិនចូលចិត្តរឿងបែបនេះឡើយ ប៉ុន្តែ គ្រប់គ្នាត្រូវតែទទួលខុសត្រូវសម្រាប់សកម្មភាពរបស់ខ្លួន និងទទួលខុសត្រូវចំពោះការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ»៕
ប្រភពព័ត៌មាន៖ The Guardian