លោក Neil Critchley គ្រូបង្វឹកក្រុមអាយុក្រោម២៣ឆ្នារបស់ Liverpool បាននិយាយការពារការសម្រេចចិត្តរបស់លោក Jurgen Klopp ក្នុងការមិនដឹកនាំក្នុងការប្រកួតពាន FA Cup ជុំទី៤របស់ Liverpool ជាមួយនឹងក្រុម Shrewsbury នៅរាត្រីនេះ និងអនុញ្ញាតឲ្យរាល់កីឡាករជម្រើសដំបូងរបស់លោកសម្រាកទាំងអស់។
ផ្ទុយទៅវិញ លោក Critchley នឹងដឹកនាំក្រុមយុជនមួយដែលមិនខុសពីក្រុមដែលបានរងបរាជ័យក្នុងលទ្ធផល ៥-០ ក្រោមស្នាដៃក្រុម Aston Villa ក្នុងពាន League Cup កាលពីខែធ្នូ ឡើយ ដែលនៅពេលនោះ លោក Klopp និងក្រុមឈុតធំរបស់លោក បានធ្វើដំណើរទៅប្រកួតក្នុងពាន Club World Cup ក្នុងប្រទេសកាតា។
ប៉ុន្តែ ទោះបីយ៉ាងណា លោក Critchley បានវាយបកទៅកាន់ការរិះគន់ថា លោក Klopp យ៉ាងហោចណាស់គួរតែស្ថិតក្នុងកន្លែងអង្គុយរបស់គ្រូបង្វឹកនៅកីឡដ្ឋាន Anfield បើទោះបីលោករក្សាការសម្រេចចិត្តក្នុងការផ្តល់ឲ្យកីឡាកររបស់យើងសម្រាករយៈពេល២សប្តាហ៍ពេញនារដូវរងាក៏ដោយ។
លោក Critchley បានឲ្យដឹងថា៖ «គាត់គាំទ្រកីឡាករវ័យក្មេងយ៉ាងយកចិត្តទុកដាក់ ដូចដែលគាត់បានបង្ហាញក្នុងរដូវកាលមកទល់ពេលនេះអ៊ីចឹង។ វត្តមានរបស់គាត់ បើទោះបីគាត់មិននៅទីនោះក៏ដោយ តែងតែមានក្នុងចិត្តរបស់កីឡាករវ័យក្មេងរបស់យើង និងខ្ញុំជានិច្ច»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំក៏គិតផងដែរថា ប្រហែលជាមានត្រឹមតែ១% ប៉ុណ្ណោះដែលការគិតរបស់គាត់ដូចទៅនឹងរបៀបដែលយើងលេងជាមួយនឹងក្រុម Aston Villa ប៉ុន្តែ គាត់ប្រហែលជាគិតថា កីឡាករស័ក្តិសមនឹងទទួលបានឱកាសមួយផ្សេងទៀត»៕
ប្រភពព័ត៌មាន៖ Channel News Asia