ទីបំផុត Paris St-Germain មិនលក់ខ្សែប្រយុទ្ធ Edinson Cavani ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា២០២០នោះទេទោះបីកីឡាករអន្តរជាតិអ៊ុយរូហ្គាយសុំចាកចេញពីក្លឹបក៏ដោយ។ Cavani ខ្សែប្រយុទ្ធ ជើងចាស់អន្តរជាតិអ៊ុយរូហ្គាយវ័យ៣២ឆ្នាំរូបនេះ វ័យ ៣២ ឆ្នាំបានស្នើសុំចាកចេញពីក្លឹប ក្រោយមានចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្ស អេស្បាញ Atletico Madrid តែមិនទទួលបានសំណើរសុំទិញរូបគេក្នុងតម្លៃសមរម្យណាមួយនោះទេ។

Cavani អតីតខ្សែប្រយុទ្ធ Napoli នៅសល់កិច្ចសន្យា៦ខែទៀតជាមួយក្លឹប ក៏មានការចាប់អារម្មណ៏ពីសំណាក់ក្រុម Manchester United និង Chelsea ផងដែរ។ Cavani បាត់បង់ឪកាសចូលលេងជម្រើស១១នាក់ដំបូងនៅនៅរដូវកាលនេះបន្ទាប់ពី PSG បានខ្ចីជើងខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ពេញមួយរដូវកាល ពី Inter Milan។

ប្រភព៖ BBC