ក្លឹបយកស្កុតឡេនដ៏ Celtic បានរងនូវការខកចិត្តក្រោយធ្លាក់ចេញក្របខណ្ឌ Europa League នៅវគ្គ ៣២ ក្រុមចុងក្រោយ បន្ទាប់ពីពួកគេរបូតគ្រាប់បាល់បញ្ចូលទីដល់ទៅ ៣ គ្រាប់នៅក្នុងរយៈពេល ៧ នាទីចុងក្រោយក្រោមថ្វីជើងក្រុម Copenhagen ។

ក្រុមម្ចាស់ផ្ទះមានឪកាសវាយបកបានតែ១គ្រាប់ប៉ុណ្ណោះ និងជាលទ្ធផលមិនគ្រប់គ្រាន់អោយ ពួកគេឆ្លងទៅវគ្គ១៦ក្រុមបន្តទៀតបាននោះ ក្រោយពីពួកគេប្រកួតស្មើគ្នាជើងទី១នៅទឹកដីដាណឺម៉ាក។

សរុបមកការប្រកួតទាំងពីរជើងគឺ Copenhagen ៤-២ Celtic និងជាការបរាជ័យជាលើកទី ១ របស់ក្រុមជើងឯកស្កុតឡេន ក្នុងឆ្នាំ ២០២០ នេះ។

វីដេអូ៖

ប្រភព៖ BBC