ក្លឹបអ្នកមានបុណ្យ FC Barcelona បានឡើងទៅឈរលើកំពូលតារាង LaLiga ក្រោយបំបាក់ Eibar ៥ទល់នឹង០ នៅពេលបញ្ចប់ការប្រកួតក្នុងនោះតារាឆ្នើម Lionel Messi បានស៊ុតបញ្ចូលទី៤គ្រាប់តែម្នាក់ឯង ។
Messi ជាប្រធានក្រុមដែលមានវ័យ៣២ឆ្នាំ ស៊ុតបញ្ចូលទីឲ្យម្ចាស់ផ្ទះនៅនាទី ១៤, ៣៧, ៤០ និង៨៧ ខណៈដែល១គ្រាប់ទៀតគឺជាថ្វីជើងរបស់មិត្តរួមក្រុម Arthur នៅនាទី៨៩។ Messi បច្ចុប្បន្នកំពុងនាំមុខគេក្នុងតារាង Top Scorer របស់ LaLiga នៅរដូវកាលនេះជាមួយ១៧គ្រាប់នៅក្នុងដៃ។
នៅថ្ងៃជាមួយគ្នាដដែលក្រុមអធិរាជសរ Real Madrid ឯណោះវិញបានលេងចាញ់ Levante ០-១ ស្របពេលដែល Barcelona បានយកឈ្នះ គូប្រកួតដូច្នេះក្រុមការពារតំណែងជើងឯកចាស់បានឡើងទៅកំពូលតារាងជាមួយនឹងគម្លាតដាច់២ពិន្ទុ៕
វីដេអូ៖