លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានទទួលស្គាល់ថា ពានក្របខ័ណ្ឌ Premier League នឹងធ្លាក់ទៅលើក្រុម Liverpool និងជឿជាក់ថា មិនមានក្រុមណាក្នុងពិភពលោក អាចប្រជែងជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប មួយនេះបានឡើយ។

ក្រុម Liverpool កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានរង្វាន់លីកជាលើកទី១របស់ពួកគេ ក្នុងរយៈពេល៣០ឆ្នាំ ខណៈដែលពួកគេនាំមុខក្រុម Man City ១៦ពិន្ទុដាច់ ខណៈដែលនៅសល់១ប្រកួតក្នុងដៃ ក្រោយពីដណ្តើមបានជ័យជម្នះ២២លើក និងស្មើ១លើកក្នុងចំណោមការប្រកួតទាំង២៣លើករបស់ពួកគេ។

ក្រុម Man City បានឈ្នះពាន២លើកជាប់ៗគ្នា ដោយរកបានពិន្ទុសរុបរួមចំនួន៩៨ពិន្ទុ ក្រោយពីបានផ្តល់ការខកចិត្តដល់ក្រុម Liverpool កាលពីរដូវកាលមុន បើទោះបីក្រុមរបស់លោក Jurgen Klopp រកបាន៩៧ពិន្ទុ ដែលជាពិន្ទុខ្ពស់ជាងគេបំផុតលំដាប់ទី៣ ប្រចាំប្រវត្តិសាស្ត្រកីឡាបាល់ទាត់អង់គ្លេសក៏ដោយ។

លោក Guardiola បានឲ្យដឹងថា៖ «Liverpool នឹងក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ប៉ុន្តែ ពួកគេនឹងក្លាយជាម្ចាស់ជើងឯកនៅអេស្ប៉ាញ ម្ចាស់ជើងឯកនៅអ៊ីតាលី ម្ចាស់ជើងឯកនៅអាល្លឺម៉ង់។ ពួកគេនឹងក្លាយជាម្ចាស់ជើងឯកគ្រប់ទីកន្លែង បន្ទាប់ពីការប្រកួត២៣លើក និងឈ្នះ២២លើក»៕

ប្រភពព័ត៌មាន៖ Channel News Asia