ក្រុម Liverpool បានរបូតគ្រាប់បាល់នាំមុខ ២-០ ខណៈដែលក្រុម Shrewsbury ដែលលេងក្នុងក្របខ័ណ្ឌ League One បានធ្វើឲ្យមានការប្រកួតជើងទី២នៃពាន FA Cup ជុំទី៤ នៅកីឡដ្ឋាន Anfield ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ស្របពេលដែលក្រុម Manchester United និង Manchester City បានធ្វើដំណើរទៅប្រកួតជុំទី៤ ដោយងាយកាលពីថ្ងៃអាទិត្យ។

លោក Jurgen Klopp បានបង្ហាញថា ការផ្តោតអារម្មណ៍របស់លោកគឺទៅលើការឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី១ ក្នុងរយៈពេល៣០ឆ្នាំ ខណៈដែលលោកបានផ្លាស់ប្តូរកីឡាករ១១នាក់ ពីក្រុមដែលបានទទួលជ័យជម្នះនៅលើទឹកដីក្រុម Wolves កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ វាមិនមានលក្ខខណ្ឌដូចទៅនឹងការប្រកួតជាមួយនឹងក្រុម Everton ក្នុងការប្រកួតជុំទី៣ឡើយ ខណៈដែលការរៀបចំក្រុមបែបប្រថុយរបស់លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនបានផលតបស្នងឡើយ។

លោក Klopp ដែលបានបង្ខំចិត្តដាក់ឲ្យកីឡាករឆ្នើម Mohamed Salah និង Roberto Firmino ចូលលេងនៅជិតបញ្ចប់ការប្រកួតដើម្បីព្យាយាមដណ្តើមយកជ័យជម្នះនោះ បានឲ្យដឹងថា៖ «ពិតជាលទ្ធផលដ៏ស័ក្តិសមសម្រាប់ក្រុម Shrewsbury។ សូមអបអរសាទរចំពោះពួកគេ។ យើងមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើឲ្យអ្វីៗមានភាពល្អេប្រសើរឡើយ នៅថ្ងៃនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia