ខ្សែប្រយុទ្ធ Willian Jose ចង់ផ្លាស់ទៅចូលរួមជាមួយ Tottenham ស្របពេលដំណើរការ ផ្ទេរកំពុងតែដំណើរការ រវាងក្លឹបទាំងពីរ។ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះចង់ផ្លាស់ទៅកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដើម្បីបំពេញតួនាទីកំពុងប្រឈមនិងខ្វះខាតនៅតំបន់ប្រយុទ្ធ ក្រោយពី Harry Kane រងរបួសសរសៃពួហើយត្រូវអវត្តមានដល់ខែមេសា។

Jose ត្រូវបាន ដកចេញពីក្រុម Sociedad សម្រាប់ការប្រកួត Copa del Rey កាលពីថ្ងៃពុធជាមួយ Espanyol ស្របពេលមានពត៌មានចុះផ្សាយថារូបគេមានចេតនាចង់ផ្ទេរទៅ Premier League ក្រោយពីមានការឈ្លោះប្រកែកគ្នាជាមួយគ្រូបង្វឹក Imanol Alguacil សម្រាប់គម្រោងចង់ចាកចេញពីក្រុម ។

ប្រភពពីគេហទំព័រ Goal បានចុះផ្សាយថាៈ Willian Jose គ្រោងនឹងផ្ទេរទៅ Spurs មុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅចុងខែមករានេះ។ បច្ចុប្បន្ន Tottenham មិនមានខ្សែប្រយុទ្ធកណ្តាលនោះឡើយ ខណៈ Son Heung-min និង Lucas Moura កំពុងបំពេញ តួនាទីនៅតំបន់ប្រយុទ្ធខាងលើនេះ ។

ប្រភព៖ Goal