ក្រុមមាន់ខ្នាយ Tottenham Hotspur បានស្គាល់ជាតិឈ្នះការប្រកួត Premier League លើកដំបូងក្នុងឆ្នាំ២០២០ក្រោយផ្ដួល Norwich City ដោយលទ្ធផល ២-១។
Alli ជាអ្នករកគ្រាប់ទីមួយឲ្យក្រុមម្ចាស់ផ្ទះនៅនាទី៣៨ ប៉ុន្តែ Pukki តាមស្មើបានវិញនៅនាទី៧០ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ យ៉ាងណាសល់១១នាទីចប់ការប្រកួតតារាឆ្នើមទ្វីបអាស៊ី Son Heung-Min តាមរកគ្រាប់ទីពីរឲ្យ Tottenham ឈ្នះការប្រកួតនេះ។
២ប្រកួតកន្លងមកនៅលីគក្នុងខែមករា ឆ្នាំថ្មីនេះ Spurs លេងចាញ់ Southampton ១-០ និងចាញ់ Liverpool ១-០ ដូចគ្នា ក្នុងនោះក៏ស្មើ Middlesbrough ១-១ នៅពាន FA Cup៕
វីដេអូ៖