ក្រុមនៅសល់សមាជិកត្រឹមតែ១០នាក់ បានពន្យឺតល្បឿនរបស់ក្រុម Chelsea ក្នុងការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ខណៈដែលក្រុម Manchester City បានរក្សាការដេញតាមពីក្រោយក្រុម Liverpool តាមរយៈការដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម Sheffield United ក្នុងការប្រកួតដ៏រំភើបនៃក្របខ័ណ្ឌ Premier League។

ក្រុម Newcastle បានធ្វើការវាយបកពីការដេញតាមពីក្រោយ ២-០ ដើម្បីទទួលបានលទ្ធផលស្មើក្នុងពេលប្រកួតជាមួយនឹងក្រុម Everton ខណៈដែលកីឡាករបមុ្រង Florian Lejeune បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅជិតបញ្ចប់ការប្រកួត ហើយក្រុម Aston Villa បានរកគ្រាប់បាល់ឈ្នះក្នុងពេលប្រកួតជាមួយនឹងក្រុម Waford។

ស្របពេលជាមួយគ្នានេះ ក្រុម Southampton បានឡើងទៅឈរលេខ៩នៅលើតារាង ក្រោយពីបានយកឈ្នះលើក្រុម Crystal Palace ស្របពេលដែលក្រុម Bournemouth បានបង្កើតក្តីសង្ឃឹម តាមរយៈការយកឈ្នះ ៣-១ លើក្រុមកំពុងធ្លាក់ទម្រង់លេង Brighton។

ក្រុមឈរលេខ៤ Chelsea បាននាំមុខ២លើកក្នុងពេលប្រកួតជាមួយនឹងក្រុម Arsenal ដែលត្រូវបានកាត់បន្ថយជាមួយនឹងសមាជិកត្រឹមតែ១០នាក់ ក្រោយពីអតីតខ្សែការពាររបស់ក្រុមតោខៀវ David Luiz បានប្រព្រឹត្តកំហុសទៅលើខ្សែប្រយុទ្ធ Tammy Abraham នៅពេលដែលរូបគេបានគ្រប់គ្រងបាល់ដាច់តែឯង នៅពីមុខទី។

លោក Frank Lampard អ្នកចាត់ការទូទៅរបស់ Chelsea ពិតជាខកចិត្តដែលក្រុមរបស់លោកមិនបានបង្ហាញពីភាពមុតស្រួចបន្ថែមទៀតនៅពីមុខទ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងគួរតែរកបានគ្រាប់បាល់៣ ឬ៤គ្រាប់នៅថ្ងៃនេះ។ ការស៊ុតបាល់សំដៅទី ការបញ្ជូនបានឆ្លងល្អៗជាច្រើន។ យើងត្រូវតែមានភាពមុតស្រួច»៕

ប្រភពព័ត៌មាន៖ Channel News Asia