Kylian Mbappe បានឆ្លើយប្រាប់បណ្តាញសារពត៌មានពីមហិច្ឆតា និងក្តីសុបិនរបស់ខ្លួនចម្បងចំនួន៣ក្នុងអាជីពបាល់ទាត់នាពេលនេះគឺជួយ Paris Saint-Germain ឈ្នះពានរង្វាន់ Champions League លើកទី១ នៅឆ្នាំនេះនិង នាំក្រុមមាន់គកបារាំងដណ្តើមពានរង្វាន់យូរ៉ូ ២០២០ ក្រោយខកខានកាលពីឆ្នាំ២០១៦កន្លងមកព្រមទាំងក្តីបំណងមួយទៀតគឺឈ្នះកីឡាអូឡាំពិកនៅទីក្រុងតូក្យូនានៅ ខែកក្កដា ២០២០ខាងមុខនេះផងដែរ។

ខ្សែប្រយុទ្ធជួរមុខវ័យ២១ ឆ្នាំដែលបានជួយបារាំងលើកពាន World Cup ឆ្នាំ ២០១៨ បានប្រាប់យ៉ាងដូច្នេះក្នុងឪកាសពិធីសម្តែងសកម្មភាពសប្បុរសធម៌របស់ខ្លួន នៅជាយក្រុងប៉ារីសកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៏នេះ។អតីតខ្សែប្រយុទ្ធ Monaco បាននិយាយប្រកបដោយស្នាមញញឹមថាៈ មានរឿងជាច្រើនទៀតដែលខ្ញុំមិនទាន់បានបំពេញហើយមិនទាន់គ្រប់គាន់សម្រាប់ខ្ញុំនាពេលបច្ចុប្បន្ននេះទេ។

កម្មវិធីសប្បុរសធម៌របស់ Mbappe គឺ មានឈ្មោះជាភាសាអង់គ្លេសថា Inspired by KM បង្កើតឡើងគោលបំណងដើម្បីជួយកុមារចំនួន ៩៨ នាក់ដែលជាមនុស្សម្នាក់ដែលមានអាយុចាប់ពី ៩ ទៅ ១៦ ឆ្នាំមកពីមជ្ឈដ្ឋានផ្សេងៗដើម្បីជួយសំរេចក្តីសុបិន្តរបស់ពួកគេ។

ប្រភព៖ Besoccer