Neymar បានបញ្ជាក់ប្រាប់ជាលើកដំបូងថាខ្លួនរីករាយនិងបន្តលេងអោយក្រុម PSG ដើម្បីបញ្ចប់មន្ទិលសង្ស័យសម្រាប់ការចាកចេញពីក្លឹប ក្រោយចូលរួមជាមួយពួកគេចាប់តាំងពីឆ្នាំ២០១៧ ក្នុងតម្លៃកំនត់ត្រាថ្លៃបំផុតក្នុងពិភពបាល់ទាត់ ។យ៉ាងណាមិញ Neymar មានកិច្ចសន្យាជាមួយក្លឹបជើងឯកបារាំងរហូតដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ឯណោះ។

អតីតកីឡាករក្លឹប Santos និង Barcelona សញ្ជាតិប្រេស៊ីលទើបតែរកគ្រាប់បាល់២គ្រាប់ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រទោះយ៉ាងលទ្ធផលនេះគឺមិនគ្រប់គ្រាន់ជួយក្រុមលោក Mauricio Pochettino អោយទទួលជ័យជំនះនោះទេតែជាបរាជ័យលើកទី១ក្នុងលទ្ធផល៣ទល់និង២ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីនរូបនេះ។

Neymar បានប្រាប់គេហទំព័រTF1 ពាក់ព័ន្ធអនាគតរបស់ខ្លួនយ៉ាងដូច្នេះថាៈខ្ញុំពិតជារីករាយនិងការផ្លាស់ ប្តូរជាច្រើនជាមួយនិងភាពអត់ធ្មត់ និង ទទួលយកបទពិសោធន៏ថ្មីៗបន្ថែមទៀត។ហើយទំនាក់ទំនងជាមួយ Mbappe គឺល្អបំផុតព្រោះគាត់ជាប្អូននិងជាមិត្តរួមក្រុមដ៏ល្អហើយខ្ញុំក៏បានជម្រុញអោយគាត់លេងរួមក្រុមជាមួយគ្នា យូរអង្វែងជាងនេះផងដែរ។

ប្រភព: Goal