Fabio Cannavaro បង្ហាញពីទស្សន: យល់ឃើញនាពេលបច្ចុប្បន្នថា Real Madrid ត្រូវការកីឡាករដូចជា Mbappe ជាតារាឆ្នើមវ័យក្មេងដែលអាចដើរតាមគន្លងរៀមច្បង Cristiano Ronaldo នាពេលអនាគត។

អតីតខ្សែការពារក្រុមជម្រើសជាតិអុីតាលីដែលដឹកនាំក្រុមអ៊ីតាលីលើកពាន World Cup 2006 ក្រោយទម្លាក់បារាំងដោយបាល់ប៉េណាំងទីបានបញ្ជាក់ថា: វាជារឿងធម្មតាទេដែល Real ចង់បានគាត់ប៉ុន្តែវាចាំបាច់ត្រូវពិចារណាថាម្ចាស់ក្លឹប PSG មិនត្រូវការលុយទេ។ ពួកគេចង់រក្សាទុកខ្សែប្រយុទ្ធជ័យលាភី World Cup 2018 រូបនេះដើម្បីជួយក្រុមឈ្នះពាន Champions League ជាងប្រវត្តិសាស្ត្រលើកទី១។

ប្រភព៖ JustFootball