ក្លិប Real Madrid បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើប្រយុទ្ធអន្តរជាតិប្រេស៊ីល Reinier Jesus វ័យ១៨ឆ្នាំ ក្នុងតម្លៃខ្លួន៣០លានអឺរ៉ូ (ស្មើនឹង៣៣,៣លានដុល្លារអាមេរិក)។

Reinier ដែលបានចុះកិច្ចសន្យារយៈពេល៦ឆ្នាំ កន្លះជាមួយនឹងក្លិបយក្សអេស្ប៉ាញ បានបង្ហាញខ្លួនក្នុងក្រុមឈុតធំត្រឹមតែ១លើកគត់សម្រាប់ក្លិប Flamengo កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំមុន។

រូបគេគឺជាសមាជិកក្រុម Flamengo ដែលបានឈ្នះពានក្របខ័ណ្ឌលីកប្រេស៊ីល និងពាន Copa Libertadores កាលពីរដូវកាលមុន។ ក្លិប Flamengo បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «យើងសូមជូនពរឲ្យរូបគេទទួលបានជោគជ័យក្នុងដំណាក់កាលថ្មីនៃជីវិតរបស់គេ»។ Reinier គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងព្រឹត្តិការណ៍ World Cup អាយុក្រោម១៦ឆ្នាំ ក្នុងឆ្នាំ២០១៨ ដោយក្លិបរបស់គេ បានផ្តួលក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្នុងសេចក្តីប្រកាសមួយនេះ ក្លិប Real Madrid បានបញ្ជាក់ថា Reinier នឹងត្រូវចូលលេងជាមួយនឹងក្រុម Castilla ដែលជាក្រុមទី២របស់ក្លិបនេះ និងលេងក្នុងក្របខ័ណ្ឌលំដាប់ទី៣របស់អេស្ប៉ាញ ក្រោយពីការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍អូឡាំពិកអាមេរិកខាងត្បូង ជាមួយនឹងក្រុមអាយុក្រោម២៣ឆ្នាំរបស់ប្រេស៊ីល៕