ប្រភពពីគេហទំព័រ Calciomercato អ៊ីតាលីបានចុះផ្សាយថាៈ AC Milan កំពុងប្រជែងពីក្រុម Atletico Madrid, Barcelona, Monaco, Tottenham និង Manchester City ដើម្បីទិញខ្សែបម្រើឆ្នើមសញ្ជាតិអេស្បាញ Dani Olmo ពិក្លឹប Dinamo Zagreb។ មានន័យថា AC Milan ត្រៀមលក់កីឡាករ Lucas Paquetà ឬ Suso ដើម្បីបង្កើនថវិកាទិញ Olmo មករួមក្រុមអោយខាងតែបាន។

ប្រភពខាងលើបន្តថា Olmo ខ្សែបម្រើសញ្ជាតិអេស្បាញវ័យ ២១ ឆ្នាំរូបនេះដែលបានចុះកិច្ចសន្យាជាមួយក្រុមនៅលីកកំពូល ក្រូអាត Dinamo Zagreb រហូតដល់ខែមិថុនាឆ្នាំ ២០២១ ខណៈ AC.Milan ធ្លាប់ផ្តល់ការដេញថ្លៃទឹកប្រាក់២៥លានយូរ៉ូតែក្រុមត្រូវការ ៤០ លានផោនកាលពីរដូវក្តៅឆ្នាំមុន។

បច្ចុប្បន្នសាមីខ្លួន Olmo ក៏បានបង្ហាញពីចេតនា ចង់ចាកចេញពីក្លឹបនៅខែមករា២០២០នេះ មុនការប្រកួតពានរង្វាន់អឺរ៉ុបនារដូវក្តៅខាងមុខ។

ប្រភព៖ Calciomercato