លោក Xavi Hernendez គ្រូ​បង្គោល​ក្លឹប​កាតារ​ Al Sadd បាន​ទម្លាយ​ឲ្យ​ដឹង​ថា ខាង​ក្លឹប​ Barcelona មក​ទាក់ទង​លោក​មក​ធ្វើ​ជា​គ្រូ​បង្គោល​ ប៉ុន្តែ​លោក​ទាត់​ចោល​សំណើ​នេះ​វិញ ដោយសារ​តែ​លោក​ហាក់​មិន​ទាន់​ត្រៀម​លក្ខណៈ​រួច​រាល់។

លោក​បាន​លើកឡើង​ថា៖ ” ប្រាកដ​ណាស់​ ខ្ញុំ​បាន​ទទួល​សំណើ​របស់​ក្លឹប Barcelona ដែរ​ ពេល​ជួប​គ្នា​ជាមួយ Eric Abidal និង​ Oscar Grau តែ​ខ្ញុំ​មិន​ទទួល​យក ” ។

លោក​បាន​បន្ត​ថា៖ ” វា​លឿន​ពេក​ក្នុង​ការ​ដឹកនាំ Barcelona ប៉ុន្តែ​វា​នៅ​តែ​ជា​សុបិន​របស់​ខ្ញុំ​ក្នុង​ការ​ដឹកនាំ​ក្លឹប​កាតាឡាន់​មួយ​នេះ ” ។ Xavi ក៏​បាន​ព្រលយ​ទៀត​ថា សំណើ​របស់​ក្លឹប​ចាស់​របស់​លោក ធ្វើ​ឲ្យ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​លើ​ការងារ​ក្លឹប​ក្នុង​ពេល​បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ ក្លឹប​ Barcelona ក៏​តែងតាំង​លោក Quique Setien ដែល​ជា​អតីត​គ្រូ​បង្គោល​ក្លឹប Real Betis៕