ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Paris Saint-Germain បានផ្តួលក្រុម Monaco ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតដែលត្រូវបានរៀបចំឡើងវិញ ដើម្បីនាំមុខ៨ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃពុធ។

ក្រុមទាំង២ ទើបតែបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នាកីឡដ្ឋាន Parc des Princes កាលពី៣ថ្ងៃមុន ប៉ុន្តែ ក្រុម PSG បានគ្រប់គ្រងការប្រកួតទាំងស្រុងនៅពេលនេះ។

Mbappe បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី២៤ និងទី៩០ ខណៈដែលខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់នៅជិតបញ្ចប់ការប្រកួតនៃតង់ទី១។ Pablo Sarabia បានបន្ថែមគ្រាប់បាល់១គ្រាប់ទៀតនៅនាទី ទី៧៣ ត្រឹមតែប៉ុន្មានវិនាទី ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុង។

ខ្សែបម្រើ Ibrahima Bakayoko បានវាយបក១គ្រាប់វិញសម្រាប់ក្រុម Monaco ក្រោយពីបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីទម្លុះសំណាញ់ទីរបស់អ្នកចាំទី Kaylor Navas។ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Mbappe វ័យ២១ឆ្នាំ ដែលបានលេងឲ្យក្លិប Monaco ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ បច្ចុប្បន្ន បានស៊ុតបាល់បញ្ចូលទី១៣គ្រាប់ ក្នុងការប្រកួត១៤លើក ដោយតិចជាងខ្សែប្រយុទ្ធ Wissam Ben Yedder របស់ក្លិប Monaco ច្រើនជាង១គ្រាប់៕

ប្រភពព័ត៌មាន៖ BBC