ខ្សែប្រយុទ្ធបែលហ្សិក Eden Hazard បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននៅពេលដំបូង អត់ចង់ពាក់អាវលេខ ៧ទេ។
កីឡាកររូបនេះបានលើកឡើងថា៖ ” ខ្ញុំអត់ចង់បានទេអាវលេខ ៧ ខ្ញុំចង់ពាក់លេខ ១០ តែ Modric ពាក់ហើយ ក្រោយមករកពាក់លេខ ១៧ តែក៏មានម្ចាស់ដែរ ដោយ Vazquez អ្នកពាក់ ក្រោយមកខ្ញុំក៏សម្រេចពាក់លេខ ៥០តែម្ដង ” ។
Hazard បានបន្តថា៖ ” ខ្ញុំថា ឲ្យអាវលេខ ៥០មកខ្ញុំមក ប៉ុន្តែមានអីខាងក្លឹបបានប្រាប់ Mariano Diaz ថា អ្នកឯងត្រូវតែឲ្យអាវលេខ ៧ទៅ Hazard ដោយសារតែអ្នកឯងស៊ុតមិនបាន ២៥គ្រាប់នៅ La Liga ទេ ” ។ តាំងពីចូលលេងនៅ Real Madrid មក ខ្សែប្រយុទ្ធបែលហ្សិករូបនេះរកគ្រាប់បាល់បាន ១គ្រាប់គត់ ក្នុងការលេង ១៣ប្រកួត៕