ការវះកាត់របួសជង្គង់ស្តាំនឹងធ្វើឱ្យ Luis Suarez របស់ក្រុមបាសេឡូណាត្រូវខកខានការប្រកួតសំខាន់ៗមួយចំនួនជាមួយពេលវេលាសម្រាករហូតដល់ទៅ ៤ ខែ មានន័យថាអតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool រូបនេះ ខកខានការប្រកួតស្ទើរតែស្រុងសម្រាប់ក្លឹបនៅ រដូវកាល២០១៩-២០២០នេះ។

ខាងក្រោមនេះគឺជាការប្រកួតសំខាន់ៗដែលខ្សែប្រយុទ្ធ អន្តរជាតិអ៊ុយរូហ្គាយវ័យ ៣២ ឆ្នាំរូបនេះនឹងត្រូវ អវត្តមានៈ
១.ការប្រកួតពានរង្វាន់លីកកំពូលទ្វីបអឺរ៉ុប Uefa Champion League វគ្គ ១៦ក្រុមចុងក្រោយទាំងក្នុង នៅក្រៅទឹកដីនៅថ្ងៃទី២៥កុម្ភៈ និង ១៨មិនា២០២០)។
២.ជំនួប El-Classico ជាមួយក្រុមប្រជែងលីកគឺអធិរាជស Real Madrid នៅទឹកដី Santigao Bernabeu នាថ្ងៃទីទី១មិនា២០២០។
៣.ការប្រកួតជម្រុះព្រឹត្តការណ៏ World Cup ២០២០នាថ្ងៃទី២៦មិនាដោយទទួលភ្ញៀវឈីលី និង ធ្វើដំណើរទៅសួរសុខទុក្ខក្រុមអេក្វាឌឺនៅថ្ងៃទី៣១មិនា។
៤.ការប្រកួតក្របខណ្ឌ La Liga ជាមួយ At.Madrid នៅថ្ងៃទី២៦មេសា ២០២០។
៥.និងការប្រកួតចុងក្រោយជាមួយ Espanyol នៅថ្ងៃទី១០ឧសភា ២០២០។

ប្រភព៖ Foxsportsasia