ក្លឹបបិសាចក្រហម Man.United បានទទួលស្គាល់ថាក្លឹបបានសាងកំហុសថាក្លឹបលើការផ្ទេរយកកីឡាករខ្សែការពារកណ្តាល Harry Maguire បន្ទាប់ពីរូបគេជួបបញ្ហារបួសត្រគាក។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានរងរបួសក្នុងការប្រកួត FA Cup ទល់នឹង Wolves កាលពីចុងសប្តាហ៍មុន ខណៈ បន្ទាប់ពីAxel Tuanzebe, Eric Bailly និង Marcos Rojo ស្ថិតក្នុងបញ្ជីរបួសដូចគ្នា។

ទោះបីជាមិនបានរំពឹងទុកពីកាលបរិច្ឆេទវិលត្រឡប់មកបង្ហាញខ្លួនវិញរបស់ Maguire លោក Solskjaer ហាក់ពិបាក ដោះស្រាយបញ្ហាវិបត្តិការពារកណ្តាលនាពេលនេះ បន្ទាប់ពី អោយ Chris Smalling ទៅក្លឹប Roma ខ្ចីជើងពេញមួយរដូវកាលនោះ។

មួយវិញទៀត Phil Jones ដែលបង្ហាញខ្លួនជាមួយ Victor Lindelof ក្នុងការប្រកួតជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹង Manchester City បានរងរបួស ពេលនោះបន្តទៀត ដូច្នេះ មានន័យថា Lindelof អាចជាខ្សែការពារកណ្តាលតែម្នាក់ដែលបង្ហាញខ្លួនការ ប្រកួតនៅថ្ងៃសៅរ៍នេះជាមួយ Norwich City ។

ប្រភព៖ Express