អ្នកចាត់ការទូទៅលោក Mikel Arteta របស់ក្រុមកាំភ្លើងធំ Arsenal មិនរំពឹងថានឹងមានកីឡាករសំខាន់ណាមួយត្រូវបានក្លឹបផ្ទេរយកកំលុងពេលទីផ្សារដោះដូរកីឡាករ ក្នុងខែមករានេះទេ។

Arsenal បានចំណាយប្រាក់រហូតដល់ទៅ ១៣៦ លានផោនក្នុងការផ្ទេរ Nikolas Pepe, Kieran Tierney, David Luiz, Gabriel Martinelli និង William Saliba ។
យ៉ាងណាមិញមានពត៌មានទាក់ទងនិងខ្សែប្រយុទ្ធ Edinson Cavani របស់ Paris Saint-Germain និង Samuel Umtiti របស់ Barcelona ខណៈដែលខ្សែការពារ Dayot Upamecano របស់ RB Leipzig ក៏ត្រូវបានចាត់ទុកជាគោលដៅនាំយកមករួមក្រុមផងដែរ។

ទោះយ៉ាងណាសប្តាហ៍មុននេះអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះបានលើកឡើងថា Arsenal បាននិងកំពុងសំលឹងការចុះហត្ថលេខាយ៉ាងហោចណាស់ខ្សែការពារម្នាក់ដើម្បីជំនួស Calum Chambers ដែល នឹងខកខានបង្ហាញវត្តមាននៅរដូវកាលនេះដោយសារបញ្ហារបួសសរសៃពួរ។

ប្រភព៖ Sportskeeda