Pepe Reina ត្រៀមចាកចេញពីក្របខណ្ឌ Serie A ដើម្បីវិលត្រលប់ទៅលីកកំពូលអង់គ្លេស Premier League វិញសម្រាប់រយៈពេលដែលនៅសល់មុនបញ្ចប់រដូវកាល ២០១៩-២០២០ ជាមួយនឹងជម្រើសអាច បន្តលេងមួយរដូវកាលទៀតនៅទឹកដី Villa Park សម្រាប់រដូវកាលក្រោយ បន្ទាប់ពីចំណាយពេលលេងបាន ៥រដូវកាលនៅលីកកំពូលអ៊ីតាលី (៤រដូវកាលនៅ Napoli និងមួយរដូវកាលកន្លះនៅ AC.Milan)។

អតីតអ្នកចាំទីក្រុមហង្សក្រហម Reina សមាជិកជ័យលាភី World Cup ២០១០ វ័យ ៣៧ឆ្នាំ សញ្ជាតិ អេស្បាញរូបនេះ បានទទួលកិច្ចព្រមព្រៀងយល់ព្រម រួចហើយជាមួយក្លិបអង់គ្លេសហើយភ្នាក់ងាររបស់គាត់លោក Manuel GarcíaQuilón បច្ចុប្បន្នកំពុងចរចាចាកចេញពីក្រុមយក្ស AC.Milan។

Reina ធ្លាប់លេងអោយ Liverpool ចន្លោះឆ្នាំ ២០០៥-២០១៤ ក្រោមការដឹកនាំរបស់ អតីតគ្រូបង្វឹក លោក Rafael Benitez និងបង្ហាញខ្លួនបាន ២៨៥ប្រកួត ក្រោយផ្ទេរមកពីក្លឹប Villareal។

ប្រភព៖ En.as