ខ្សែបម្រើប្រយុទ្ធ Toni Kroos បានរកគ្រាប់បាល់ដ៏អស្ចារ្យតាមរយៈការស៊ុតបាល់ចេញពីជ្រុងម្ខាងនៃទី ខណៈដែលក្រុម Real Madrid បានផ្តួលក្រុម Valencia ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពានអេស្ប៉ាញ Super Cup ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Kroos បានធ្វើឲ្យអ្នកចាំទី Jaume Domenech របស់ក្រុម Valenica ស្រឡាំងកាំង តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ នៅមុនពេល Isco រកបានគ្រាប់បាល់ទី២ ហើយខ្សែបម្រើ Luka Modric បានបន្ថែមគ្រាប់បាល់ទី៣ តាមរយៈការស៊ុតបាល់ពីចម្ងាយ។ ក្រោយពីរកបានគ្រាប់បាល់ដ៏ល្អចំនួន២គ្រាប់ ប៉ុន្តែ ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា មិនសូវមានអ្នកគាំទ្របង្ហាញវត្តមាននៅកីឡដ្ឋាន King Abdullah Sports City ឡើយ ខណៈដែលអ្នកគាំទ្រហាក់មានចំនួនតិចជាងពាក់កណ្តាលប៉ុណ្ណោះ។

កីឡាករ Dani Parejo បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់នៅជិតបញ្ចប់ការប្រកួតដើម្បីជួយឲ្យ Valencia វាយបកបាន១គ្រាប់បាល់វិញ ប៉ុន្តែ Real Madrid នឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនេះ ដោយពួកគេនឹងត្រូវជួបក្រុមឈ្នះពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគូទី២រវាងក្រុម Barcelona និង Atletico Madrid នៅរាត្រីនេះ។

លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barca បានបញ្ជាក់កាលពេលមុននេះថា លោកពេញចិត្តនឹងរូបមន្តជាប្រពៃណីនៃយុទ្ធនាការនេះជា ដែលតម្រូវឲ្យក្រុមម្ចាស់ជើងឯក La Liga ត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯក Copa del Rey ក្នុងការប្រកួតនៅអេស្ប៉ាញ នាខែសីហា៕

ប្រភពព័ត៌មាន៖ Channel News Asia