Manchester City បានបង្កើនឪកាសមានប្រៀបក្នុងជើងទី១ នៅទឹកដី Old Trafford ក្នុងការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ EFL Cup ប៉ុន្តែលោក Pep Guardiola បានបញ្ជាក់ថារូបលោកនៅតែបង្កើនការប្រយ័ត្ន សម្រាប់ការប្រកួតជើងទី២នៅទឹកដី Etihad Stadium វិញម្តង បើទោះបីជាក្រុមរបស់លោកគឺមេឃខៀវ Manchester City បានទទួលជ័យជម្នះ ៣-១ កាលពីថ្ងៃអង្គារនេះ។

ក្រុមភ្ញៀវមានឪកាសរកបានគ្រាប់បាល់នាំមុខ ៣គ្រាប់ដោយកីឡាករ Bernardo Silva និង Riyad Mahrez ខណៈ Andreas Pereira ធ្វើអោយចូលទីខ្លួនឯង(Own Goal) នៅតង់ទីមួយ។ យ៉ាងណាមិញខ្សែប្រយុទ្ធ ឆ្នើម Marcus Rashford មានឪកាសវាយបកបំបែកពងមាន់វិញនៅ តង់ទី២ សម្រាប់ក្រុមបិសាចក្រហមមុនពេលពួកគេត្រូវជួបគ្នានៅជើងទី២នា ថ្ងៃទី ២៩ ខែមករា ២០២០។

លោក Guardiola គ្រូបង្វឹកសញ្ជាតិអេស្បាញបានក្រើនរំលឹកបន្ថែមថា: ក្រុម Man.United បានវាយបកផ្តួល Paris Saint-Germain នៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលមុន ក្រោយបរាជ័យជើងទី១ វគ្គ១៦ ក្រុមចុងក្រោយ។ ខ្ញុំធ្លាប់ដឹកនាំក្រុមប្រឈមជាមួយពួកគេមិនត្រឹមតែពេលនេះទេ គឺកំលុងពេលដឹកនាំ Bayern Munich និង Barcelona ជួបជាមួយពួកគេនៅវគ្គផ្តាច់ព្រ័ត្រ Champions League ២ដង៕

ប្រភព៖ foxstarasia