ខ្សែបម្រើ Frenkie de Jong បានបង្កើតកំណត់ត្រាមួយជាលើកដំបូងសម្រាប់ក្រុមការពារតំណែងជើងឯក Barcelona នៅពាក់កណ្តាលរដូវកាលដំបូងនៃរដូវកាល ២០១៩-២០ ។
បន្ទាប់ពីខ្សែបម្រើសញ្ជាតិហូឡង់រូបនេះត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី៧៥ពីការប្រកួតនៅ កីឡាដ្ឋាន RCDE ជាលើកដំបូងនៅក្នុងអាជីពបាល់ទាត់កំលុងពេលប្រកួតក្នុងលទ្ធផលស្មើគ្នា២ ទល់និង ២ជាមួយម្ចាស់ផ្ទះ Espanyol។
De Jong អតីតខ្សែបម្រើក្រុម Ajax ត្រូវបានទទួលកាតក្រហមនៅតង់ទី ២ ក្រោយទទួលកាតលឿងលើកទី១និងបន្ទាប់ពីចន្លោះពេលត្រឹមតែ ១០ នាទី ក្រោយប្រទាញអាវកីឡាករ Calleri។ វាជាលើកទីបួនហើយដែលកីឡាកររបស់ក្រុម Barcelona បានបណ្តេញចេញនៅរដូវកាលនេះបន្ទាប់ពី Clement Lenglet Ronald Araujo និង Ousmane Dembele ក៏បានទទួលកាតក្រហមនៅរដូវកាលនេះកន្លងរួចមកហើយ៕
វីដេអូ៖
ប្រភព:Sport English