Andre Onana ធ្លាប់ត្រូវបានខិតយ៉ាងកៀកក្នុងការចាកចេញពីក្រុម Ajax ក្នុងឆ្នាំ ២០១៧ ប៉ុន្តែរូបគេបាននិយាយថាការផ្លាស់ប្តូរ មិនបានសំរេចក្រោយពីពណ៌សម្បុរស្បែកខ្មៅរបស់ខ្លួនបានក្លាយជាប្រធានបទដែលមិនអាចដំណើរការដោយជោគជ័យបាន ក្រោយពីប្រិយមិត្តអ្នកគាំទ្រក្លឹបម្ខាងទៀតបានបង្ហាញការមិនពេញ ចិត្តនិងរូបគេនៅចំនុចត្រង់នេះ។

នៅក្នុងបទសម្ភាសន៏ជាមួយកាសែតហូឡង់ Het Parool អ្នកចាំទីដៃស្អិតរូបនេះបាននិយាយថា: ការរើសអើងជាតិសាសន៍ នៅទីនោះ ត្រូវតែដោះស្រាយ។ ខ្ញុំមានមោនមោទនភាពទោះកើតជាជនជាតិស្បែកខ្មៅ ។ ខ្ញុំមើលឃើញតែពណ៌ស និង ខ្មៅតែប្រសិនអ្នកមើលមកខ្ញុំជាសត្វស្វាការពិតនោះភ្នែកអ្នកពិតជាមានបញ្ហាហើយ។ការពិតខ្ញុំរស់នៅទីនេះ(ទ្វីបអឺរ៉ុប)រយៈពេល ១២ ឆ្នាំមកហើយនិង ជាមួយមនុស្សមកពីប្រទេសជាច្រើននៅលើសកលលោកគ្រប់រូបភាពនិងពណ៌សម្បុរ។

អ្នកចាំទី របស់ក្លិប Ajax មានវ័យ២៣ ឆ្នាំ Onana កើតនៅប្រទេសកាមេរូនហើយបានចំណាយពេល ១២ ឆ្នាំលេងអោយក្រុមយុវជនថ្នាល បាសេឡូណាមុនពេលផ្ទេរទៅ Ajax ក្នុងឆ្នាំ ២០១៥ និងបាន ក្លាយជាកីឡាករជម្រើដំបូង១១នាក់ទៀងទាត់អោយក្រុមមានមូលដ្ឋាននៅទីក្រុងអាំស្ទែដាំ ស្របពេល រដូវកាល ២០១៦-២០១៧ បានជួយអោយម្ចាស់ជើងឯកហូឡង់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Europa League ៕

ប្រភព៖ Foxstarasia