ក្រុម Arsenal បានចាប់ផ្តើមឆ្នាំថ្មីជាមួយតាមរយៈការផ្តល់ឲ្យលោកគ្រូបង្វឹក Mikel Arteta នូវជ័យជម្នះជាលើកទី១របស់លោក ខណៈដែលក្រុម Manchester United បានរងបរាជ័យក្នុងលទ្ធផល ២-០ ស្របពេលដែលក្រុម Tottenham និង Chelsea ក៏បានជួបការភ្លាត់ស្នៀតក្នុងការប្រជែងតំណែងលេខ៤លើតារាងក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ ផងដែរ។

Arteta បានដឹកនាំឲ្យក្រុម Arsenal ទទួលបានត្រឹមតែ១ពិន្ទុគត់ពីការប្រកួត២លើកដំបូងរបស់លោក ខណៈដែលការរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុម Chelsea កាលពីចុងសប្តាហ៍មុន បានផ្តល់នូវការឈឺចាប់ជាពិសេស ក្រោយពីក្រុមតោខៀវ បានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅជិតបញ្ចប់ការប្រកួត។

ប៉ុន្តែ ក្រុម Arsenal បានលេងយ៉ាងល្អក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងឡុងដ៍តែមួយនោះ ហើយពួកគេបានបង្ហាញពីកម្រិតលេងដ៏គួរឲ្យចាប់អារម្មណ៍បន្ថែមទៀត ដើម្បីធ្វើឲ្យក្រុម Man United ជួបការខកចិត្តនៅកីឡដ្ឋាន Emirates។

ក្រុមបីសាចក្រហម Man United ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ៥ពិន្ទុ ក្រោយពីការបង្ហាញពីទម្រង់លេងមិនបានល្អមួយផ្សេងទៀត ក្នុងរដូវកាលនេះ។

វីដេអូ៖