ប្រិយមិត្តគាំទ្រក្លឹបអ្នកមានបុណ្យ Barcelona បានសម្តែងគោលបំណងចង់បានលោក Jurgen Klopp ជាអ្នកចាត់ការទូទៅដើម្បីស្នងគ្រូបង្វឹកបច្ចុប្បន្នគឺលោក Ernesto Valverde ។ទោះបីពេលនេះក្រុមយក្សមកពីតំបន់ Catalan កំពុងឈរនៅកំពូលតារាង La Liga ប៉ុន្តែ យោងតាមការស្ទង់មតិធ្វើឡើងដោយសមាជិកក្លឹបនាកីឡាដ្ឋាន Nou Camp បានរកឃើញថាប្រហែលជា ៨០ ភាគរយ បានបង្ហាញថាពួកគេចង់អោយលោក Valverde ចាកចេញនៅពេលកិច្ចសន្យារបស់គាត់ឈានដល់ទីបញ្ចប់នៅចុងរដូវកាលនេះ។
សម្រាប់ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp កំពុង ឈរទីកំពូលតារាងដោយនាំមុខលេខ២ Leicester City ១៣ ពិន្ទុ និងមិនដែលចាញ់សោះសម្រាប់ការប្រកួត រដូវកាលថ្មី២០១៩-២០២០នេះ។
នៅក្នុងការអង្កេតនោះបេក្ខភាពដែលឈានមុខគេគឺ លោក Klopp ទទួលបានសំឡេងគាំទ្រច្រើនជាងគេបន្ទាប់មកគឺគ្រូបង្វឹកជម្រើសជាតិហូឡង់ លោក Ronald Koeman និងទី៣គ្រូបង្វឹកបែលហ្ស៊ិក Roberto Martinez ខណៈលោក Pep Guardiola ស្ថិតនៅចុងក្រោយគេ។
ប្រភព៖ Dailymail